បឹងពារាំង – Boeung Pearaing
- June 1, 2020
- by Keo
បឹងពារាំងឬក៏គេច្រើនហៅថាសមាគមសហគមន៏ទេសចរណ៏វប្បធម៌ធម្មជាតិបឹងពារាំង, សហគមន៏បឹងពារាំង, តំបន់ទេសចរណ៏អភិរក្សធម្មជាតិបឹងពារាំងមានទីតាំងស្ថិតនៅ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប និងមានចម្ងាយប្រហែល 12km ពីរង្វង់មូលនាគព័ន្ធ។ សម្រាប់មធ្យោបាយធ្វើដំណើរអាចជា ម៉ូតូ រ៉ឺម៉កកង់បី ឬ រថយន្តខ្នាតតូច។
បឹងពារាំងគឺជាសហគមន៍អភិរក្សជិវចម្រុះដោយមានការការពារមេពូជត្រីពងការពារព្រៃលិចទឹកដែលធ្វើអោយតំបន់បឹងមានទំហំព្រៃលិចទឹកជាង៣,០០០ហិចតាទាក់ទាញប្រភេទសត្វស្លាបទឹក១៧៦ប្រភេទមករកចំណីនៅទីនេះ។វាក៏ជាជំរំបក្សីបក្សារចម្រុះពូជនិងចម្រុះពណ៌។
បឹងពារាំងបានក្លាយជាផលិតផលទេសចរណ៏ថ្មីទាក់ទាញភ្នែកទេសចរណ៏គួរអោយចង់គយគន់។ដោយសារទីនេះការពារពូជត្រីបានច្រើនប្រភេទការពារព្រៃលិចទឹកបានច្រើនធ្វើអោយសត្វស្លាបចម្រុះ១៧៦ប្រភេទបានមករស់នៅនិងជាកន្លែងរកចំណី។សត្វកុកមាន៤ម៉ឺនក្បាលទទាខ្យងមាន៥,០០០ក្បាលសត្វទុងមាន៣,០០០ក្បាលត្រដក់២០គូរសត្វរនាលពណ៌មាន១,០០០ក្បាលរនាលពណ៌ស១,០០០ក្បាល។
ដោយសារតែបឹងនេះជាតំបន់ទេសចរណ៏ហាមបោះសំរាម និងរក្សារភាពស្ងៀមស្ងាត់។
បើមានចំណាប់អារម្មណ៏ចង់ទស្សនាសត្វស្លាបអាចទំនាក់ទំនងមកកាន់ The Green Home