Share on facebook
Share on twitter
Share on linkedin
Share on pinterest

ចង្ក្រានរយ – Chongkran Roy

ព្រៃសហគមន៏ចង្ក្រានរយនៃខេត្តសៀមរាប្រែក្លាយជាតំបន់អេកូទេសចរណ៏រកចំណូលជួយសហគមន៏។

ដើមឈើតូចធំដែលដុះស្រោងស្ទើររកមើលពន្លឺថ្ងៃមិនបានអមដោយសម្លេងសត្វយំទ្រហឹងអឺងអាប់។ ដើមឈើនិងសំលេងសត្វទាំងនោះមានវត្តមានក្នុងតំបន់ព្រៃសហគមន៏ចង្ក្រានរយស្ថិតនៅក្នុងភូមិបាយដុត ឃុំស្វាយស ស្រុកវ៉ារិន ខេត្តសៀមរាប​ ដែលមានចម្ងាយជាង៨០គីឡូម៉ែត្រពីទីរួមខេត្ត។

ព្រៃសហគមន៏នេះ មានសក្ដានុពលតំបន់ទេសចរណ៏ធម្មជាតិជាច្រើនកន្លែង ដូចជាកន្លែងទឹកធ្លាក់ កន្លែងមើលសត្វស្លាបកម្រ រូងសត្វប្រចៀវ​ ទីតាំងថ្មរដឹបរដុបជាច្រើនដែលអ្នកភូមិហៅថា (ចង្ក្រានរយ) ទីតាំងបល្ល័ង្កស្ដេច កន្លែងមើលសមុទ្រឈើជាដើម។

អ្នកទេសចរណ៏អាចបោះតង់សម្រាកនៅតំបន់ទេសចរណ៏ធម្មជាតិ ស្ថិតនៅក្នុងភូមិបាយដុត ស្រុកវ៉ារិន ខេត្តសៀមរាប។

ដោយសារតែសហគមន៏នេះជាតំបន់ទេសចរណ៏ហាមបោះសំរាម និងរក្សារភាពស្ងៀមស្ងាត់។

បើមានចំណាប់អារម្មណ៏ចង់ទស្សនាសត្វស្លាបអាចទំនាក់ទំនងមកកាន់ The Green Home

Do NOT follow this link or you will be banned from the site!
Open chat
1
Need help?
Glad to assist!